ថ្ងៃទី 1 ខែមីនា ឆ្នាំ 2022
អ្នកជិតខាងក្នុងសង្កាត់ Rainier Beach ៖
សមាគម Mt. Baker Housing បានទទួល និងកំពុងតែអភិវឌ្ឍឡើងវិញនៅលើផ្ទៃដីប្រហែលជា 3.3 ហិចតានៅភាគអាគ្នេយ៍នៃស្ថានីយ៍រថភ្លើង Rainier Beach Light Rail ដែលមានទីតាំងនៅវិថី 9236 Renton Ave ។ ការទិញនេះរួមមានអតីតមជ្ឈមណ្ឌលព្យាបាល Thunderbird Treatment Center ដែលជាមជ្ឈមណ្ឌលព្យាបាលបញ្ហាប្រើប្រាស់សារធាតុញៀនសម្រាប់អ្នកជំងឺស្នាក់់ព្យាបាល ដែលពីមុនគ្រប់គ្រងដោយមជ្ឈមណ្ឌលថែទាំសុខភាព Seattle Indian Health Board។ បច្ចុប្បន្ន យើងហៅគម្រោងនេះថា “Thunderbird” ខណៈពេលដែលយើងកំពុងតែស្ថិតក្នុងដំណាក់កាលដំបូងនៃគម្រោង។
គម្រោងនេះនឹងរួមបញ្ចូលទាំងអាគារទាបៗជាច្រើន ដែលស្ថិតក្នុងសហគមន៍លំនៅដ្ឋានគ្រួសារបែបមានសួនច្បារ ដែលមានចំនួនប្រហែលជា 233 យូនីត។ សហគមន៍នឹងបម្រើដល់មនុស្សដែលរកកម្រៃបាន 60% នៃប្រាក់ចំណូលមធ្យមក្នុងតំបន់ ដែលបច្ចុប្បន្ននេះស្មើនឹង $71,640 សម្រាប់គ្រួសារមួយដែលមានសមាជិក 4 នាក់នៅក្នុងទីក្រុង Seattle ។ ផែនការបច្ចុប្បន្នសម្រាប់គម្រោងនេះទាមទារការរួមបញ្ចូលគ្នានៃស្ទូឌីយ៉ូ ដែលមានបន្ទប់គេង 1 បន្ទប់គេង 2 បន្ទប់គេង 3 និងបន្ទប់គេង 4 ដែលមានប្រហែល 50% នៃយូនីតជាទំហំគ្រួសារ។ គម្រោងនេះ នឹងមិនរួមបញ្ចូលទីធ្លាសម្រាប់ពាណិជ្ជកម្មទេ ប៉ុន្តែនឹងរួមបញ្ចូលអាគារកណ្តាល ដែលមានបន្ទប់សហគមន៍មួយ ចំណតរថយន្តធំទូលាយ និងកន្លែងលេងខាងក្រៅផ្ទះសម្រាប់អ្នករស់នៅ។
ការទទួលបានគម្រោងនេះ គឺជាផ្នែកមួយដែលទ្រទ្រង់ដោយថវិកាទិញយក ដែលផ្តល់ដោយការិយាល័យលំនៅដ្ឋានរបស់ទីក្រុង Seattle ។ សមាគម Mt Baker Housing នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ក៏ដូចជាកន្លែងរស់នៅប្រកបដោយសុខភាពល្អ នៅក្នុងភាគអាគ្នេយ៍នៃទីក្រុង Seattle ។ យើងស្វាគមន៍ និងពេញចិត្តចំពោះមតិ និងការចូលរួមរបស់សង្កាត់។ សមាគម Mt. Baker Housing មានសេចក្តីអំណរគុណ ដែលមានឱកាសមួយផ្សេងទៀត ដើម្បីនាំយកលំនៅដ្ឋាន ដែលមានតម្លៃសមរម្យបន្ថែមទៀតដល់អ្នកជិតខាងក្នុងភាគអាគ្នេយ៍នៃទីក្រុង Seattle របស់យើង។
ប្រសិនបើអ្នកមានសំណួរណាមួយអំពីគម្រោងដ៏គួរឱ្យរំភើបនេះ សូមកុំស្ទាក់ស្ទើរចិត្តក្នុងការទាក់ទងទៅកាន់ Alisha Dall’Osto តាមរយៈ [email protected] ឬ 206-712-1519 ។ នឹងមានការប្រជុំសហគមន៍តាមអ៊ីនធឺណិតនៅថ្ងៃទី៖ July 21, 2022 7pm-8pm។ បន្ថែមពីនេះ ប្រសិនបើអ្នកមិនអាចចូលរួមការប្រជុំសហគមន៍តាមអ៊ីនធឺណិតរបស់យើងបានទេ ខាងក្រោមនេះគឺជាតំណទៅកាន់ការស្ទង់មតិអំពីការអភិវឌ្ឍគម្រោងរបស់យើង ដើម្បីឱ្យយើងអាចទទួលបានយោបល់ និងមតិកែលម្អរបស់អ្នកលើការអភិវឌ្ឍនេះ៖ https://bit.ly/3Otd26n ។សូមគត់សម្គាល់ផងដែរថា រាល់ព័ត៌មានដែលប្រមូលបានអាចនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ អ្នកក៏អាចអាន និងស្វែងរកបច្ចុប្បន្នភាព និងការចូលរួមរបស់សហគមន៍ ពេលវេលា និងទីតាំងជួបប្រជុំ ពាក់ព័ន្ធនឹងការអភិវឌ្ឍនេះតាមរយៈ៖https://mtbakerhousing.org/comment_forms/newhousing/
ឡោយកដីឡគារពរារអា់ ន
Alisha Dall’Osto
នាយកខទនកការចូលរមួ ថ្នសែគមន៍នងិ ភាពជាថ្ដគូ សមាគម Mt. Baker Housing
**Community Meeting Date & Time: Jul 21, 2022 07:00 PM Pacific Time (US and Canada)**
Development: “9236 Renton Ave S, Seattle, WA” COMMUNITY MEETING
Join Zoom Meeting
https://us02web.zoom.us/j/85180175786?pwd=uO7L2UzRSoRaNesrThMcmgowMIQQ41.1
Meeting ID: 851 8017 5786
Passcode: 851816